loading...

រឿងមិននឹកស្មានដល់ក្រោយ គ្រូពេទ្យថៃចេញមុខបំភ្លឺរឿងដែលថា ទទួលទាន«ធុរេន»រួមជាមួយ«ស្រា»ផ្ទុះពោះវៀនស្លាប់

ថ្មីៗ​នេះ ព័ត៌មាន​ទទួលទាន​ធុ​រេ​ន​ជាមួយ​ស្រា ធ្វើឱ្យ​អ្នក​ដែល​ញ៉ាំ​ហើយ ស្រាប់តែ​ប្រឈម​នឹង​ការផ្ទុះ​បែក​ពោះវៀន កំពុងតែ​ធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងខ្លាំង ។ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ប្រាកដថា ការ​ទទួលទាន​បែបនេះ ពិតជា​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដូចខាងលើ​មែនឬ​យ៉ាងណា អ្នក​សារព័ត៌​របស់​ប្រទេស​ថៃ បាន​ចូល​ទៅសុំ​កិច្ច​សម្ភាស​ពី​គ្រូពេទ្យ​ជំនាញ​ទាក់ទង​នឹង​ចំណីអាហារ​នៅ GI Endoscopy Center ។​

គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ចំណីអាហារ​លោក ពីយៈ​ផាន់ ព្រឹកៈសៈ​ផានី​ដ បានធ្វើការ​បកស្រាយ​ថា ការទទួល​ទាន​ធុ​រេ​ន​ជាមួយ​ស្រា គឺ​មិនគួរ​ទ​ទួន​ទាន​ជាមួយគ្នា​ឡើយ តែ​ករណី​ដែលថា​ទទួលទាន​ទាំងពីរ​មុខ​នេះ​តំណាលគ្នា ធ្វើ​កម្រិត​ហ្គ្រា​ស​ក្នុង​ពោះវៀន​កើន​ឡើយ​ខ្លាំង រហូតដល់​ថ្នាក់​ឱ្យ​អ្នក​ដែល​បាន​ទទួលទាន​ហើយ ត្រូវ​ផ្ទុះ​ពោះវៀន​ស្លាប់ នោះ​មិនមែនជា​ការពិត​នោះទេ ។​

បើ​ដូច្នេះ ក៏មាន​ការស្នើសុំ​ឱ្យមាន​ការបកស្រាយ​ទាក់ទង​នឹង​វីដេអូ​ដែល​ជនរងគ្រោះ​ម្នាក់ បាន​ញ៉ាំ​ធុ​រេ​ន​ជាមួយ​ស្រា ហើយ​ស្រាប់តែ​ផ្ទុះ​ពោះវៀន​ស្លាប់ ដោយ​ចំណុច​នេះ លោក គ្រូពេទ្យ​ជំនាញ​បាន​បកស្រាយ​ថា ជនរងគ្រោះ​រូបនេះ​គឺមាន​ជំងឺ​ទាក់ទង​នឹង​ពោះវៀន​ស្រាប់ ដូចជា​ផ្នែក​ខ្លះ​របស់​ពោះវៀន​ស្តើង ធ្លាប់​ទទួល​ការវះកាត់​ថ្មីៗ ឬ រងរបួស​នៅ​បរិវេណ​ពោះ​ដោយសារ​ការបុក​ទង្គិច​ជាដើម ។

សរុបសេចក្តី​ទៅ ការទទួល​ទាន​ធុ​រេ​ន​ជាមួយ​ស្រា គឺ​មិនអាច​ធ្វើឱ្យ​ពោះវៀន​ផ្ទុះ​បែក​ឡើយ តែ​អាហារ​ទាំងពីរ​មុន​ក៏​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដូចគ្នា ដោយ​ខាង​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ណែនាំ កុំឱ្យ​ទទួលទាន​ជាមួយគ្នា ៕

 

សូមទស្សនាវីដេអូ៖

ប្រភព៖ http://khmerpress.live/?p=2702

Related Post

«តម្លៃមនុស្ស» គ្រូម្នាក់បង្ហាញក្រដាស់ប្រាក់២០ដុល្លារ១សន្លឹក ធ្វើអោយកូនសិស្សភ្លឺភ្នែកគ្រប់គ្នាដូចទើបងើបពីដេក…... លោកគ្រូមួយរូប កំពុងបង្រៀនសិស្សអោយស្គាល់អត្ថន័យថា #តម្លៃ លោកបានយកក្រដាសប្រាក់ ២០ ដុល្លារ ថ្មីស្រឡាងមួយសន្លឹក មកបង្ហាញអោយសិស្សក្នុងថ្នាក់៖ គ្រូ៖ នេះជាក្រដាសប៉ុន្មាន ?? សិស្ស៖ ២០ ដុល្លារ (សិស្សឆ្លើយព្រមគ្នា) គ្រូ៖ ចុះបើខ្ញុំញីក្រញីក្រញុក តើអ...
(ជួយស៊ែរផង) ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​ ដេ​នី ​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្ប... រាជធានីភ្នំពេញ​ ៖ ​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​នាង ដេ​នី​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្បៈ​​បន្ត​ទៀត​ ក្នុងរយៈ​​ពេល​១​ឆ្នាំ ក្នុង​ពេល​ដែល​តារា​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​ «រ...
ទស្សនាវិថីដ៏អស្ចារ្យទាំង ៨ ក្នុងពិភពលោក មួយជីវិតគួរបានទៅដល់ម្តង (រូបភាពស្អាតៗ)... ដំណើរកំសាន្តដ៏រីករាយមួយចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្លាប់បានគិតទេថា ការ​បើកបរលើវិថីមួយ ក៏អាចក្លាយជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ដែរឬទេ? មនុស្សមួយ​ចំនួនបានម...
(ជួយស៊ែរផង) ហ្គិចជួយវេលុយអោយ $500 លេខ… ចៃដន្យ ថ្ងៃនេះក្នុងគណនីរបស់ខ្ញុំមានលុយអត់គ្រប់…... សព្វថ្ងៃនេះមានការបោកប្រាស់សឹងគ្រប់រូបភាព អស់ពីល្បិចមួយចូលដល់ល្បិចមួយទៀត។ មានជនរងគ្រោះមិនតិចទេដែលត្រូវបានគេបោកអោយផ្ញើរលុយទៅអោយជនខិលខូច... តួយ៉ាងដូចករណីនេះ មានជនឆបោកម្នាក់បានលួចចូលគណនី ហ្វេសប៊ុក របស់ជនរងគ្រោះ រួចហើយលួចយកទៅឆាតជាមួយសាច់ញាតិ រឺ មិត្រភ័ក្រ...
(សូមអាន) វិធីការពារខ្លួន ពីឥទ្ធិពលនុយក្លេអ៊ែរ បើសង្គ្រាមលោកទី៣កើតឡើងដោយសារពួកមហាអំណាច…... ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងគួរឲ្យភ័យខ្លាច សម្រាប់មនុស្សគ្រប់ៗគ្នាជុំវិញពិភពលោក។ ថ្វីត្បិតស្ថានការណ៍ហាក់ដូចជាមិនសូវធ្ងន់ធ្ងរ និងស្ងប់ស្ងាត់ទៅវិញខ្លះក្តី ក៏នៅមានមនុស្សជាច្រើននៅតែមានការបារម្ភ ភ័យខ្លាចថា ...
error: Content is protected !!