ម៉ែអើយ! ស្បថលែងហ៊ានដេកម្នាក់ឯងទៀតហើយ៖ ព្រលឹងខ្មោចក្នុងបន្ទប់សណ្ឋាគារ

ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយដែលជួនកាលក្រុមហ៊ុនបានតម្រូវឲ្យខ្ញុំចុះទៅតាមខេត្តដើម្បីទំនាក់ទំនងអតិថិជន។ថ្ងៃនោះដែរខ្ញុំបានចុះទៅកាន់ខេត្តសៀមរាប ចំនួន៣យប់ ទម្រាំទៅដល់សៀមរាបជិតយប់ទៅហើយខ្ញុំបានទៅជួលបន្ទប់សណ្ឋាគារតម្លៃមិនថ្លៃពេកមួយដើម្បីស្នាក់នៅ ដោយថ្ងៃនោះសណ្ឋាគារមានភ្ញៀវពេញអស់ទៅហើយនៅសល់តែបន្ទប់មួយលេខ៣៣៣ ដែលនៅជាន់ខាងលើគេបង្អស់ ណាមួយខ្ញុំអស់កម្លាំងពេកផង ខ្ញុំមិនបានជាសួរនាំអ្វីច្រើននោះទេ។ក្រោយពីប្រគល់សោររួចមកខ្ញុំក៏ចាក់បើកទ្វារចូល តែមានអារម្មណ៍ថាស្អុយតិចតិច តែដោយសាររហត់នឿយនឹងការធ្វើដំណើរផ្លូវឆ្ងាយខ្ញុំដេកលង់លក់ទាំងមិនខ្ចីផ្លាស់ខោអាវសោះ កំពុងតែដេកសុខៗ ខ្ញុំដូចជាមានអារម្មណ៍ថាមានមនុស្សគេងនៅក្បែរខ្ញុំឈោងដៃបើកភ្លើងអំពូលនៅជិតនោះ តែមិនឃើញមាននរណាសោះខ្ញុំគ្រវីក្បាលគិតម្នាក់ឯង<<យីចេះរវើរវាយផ្តេសផ្តាសទៅកើតអញ>>។​ យប់ដំបូងនោះខ្ញុំគេងលក់ទើសភ្លឺ ហើយព្រឹកឡើងទៅបំពេញការងារតាមធម្មតា។យប់ទី២ ក្រោយពីស្រស់ស្រូបអាហារហើយ ខ្ញុំអង្គុយសរសេររបាយការណ៍រហូតដល់ម៉ោង១២យប់។​ កំពុងតែសរសេរខ្ញុំរបានឮសម្លេងអ្វីម៉្យាងដូចជាសម្លេងមនុស្សដើរចុះដើរឡើង ជួនកាលឮសម្លេងបើកទ្វារបន្ទប់ទឹក ខ្ញុំគិតថាប្រហែលជាភ្ញៀវបន្ទប់ផ្សេងទេដឹងយប់ថ្មើនេះហើយមិនព្រមដេកពួន ខ្ញុំបើកទ្វារមើលទៅខាងក្រៅតែមិនឃើញមាននរណានោះទេ

Read more

រឿង៖​ ព្រលឹងខ្មោចស្រី – នៅម្នាក់ឯងហាមអានជាដាច់ខាតពិសេសពេលយប់

ពេលវិស្សមកាលមួយបានមកដល់ សុផាតនិងមិត្តរួមថ្នាក់របស់គេ ដែលមានគ្នា៨នាក់ បានធ្វើដំណើរកំសាន្តជាមួយគ្នាទៅខេត្តមណ្ឌលគីរី។ ពួកគេធ្វើដំណើរចេញពី ទីក្រុងភ្នំពេញ លុះទៅដល់ខេត្តគឺវាយប់គួរសមណាស់ទៅហើយ ។ ពួកគេក៏បានធ្វើដំណើរទៅរកសណ្ឋាគារដើម្បីងូតទឹក និងសម្រាក ។ សុផាតនិងមិត្តរបស់គេម្នាក់ទៀតបានគេងក្នុងបន្ទប់តែមួយ ហើយមិត្តរបស់គេ៦នាក់ទៀតគេងនៅក្នុងបន្ទប់ផ្សេង ។ ពេលដែលសុផាតកំពុងតែងូតទឹក គេហាក់ដូចជាឮសូរសម្លេងអ្វី ម្យ៉ាងបានហៅគេ តែសម្លេងនោះហាក់ដូចជាឮសូរតិចណាស់ ។ សុផាតមិនសូវជាចាប់អារម្មណ៍ឡើយ

Read more

«រឿងមន្តស្នេហ៍» តែចង់បានខ្លួននារីដែលខ្លួនស្រលាញ់លួចដាក់ថ្នាំក្នុងកែវស្រា ចុងក្រោយ…

នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។ សណ្ឋាគារនោះគឺជាសណ្ឋាគារលំដាប់High showមួយរួមជាមួយនឹងបរិយាកាសដ៏គួរឱ្យរំភើប។ នៅយប់នោះដែរចនបានរៀបចំខ្លួនស្លៀកពាក់ខោអាវថ្លៃៗបាញ់ទឹកអប់ក្រអូបឈ្ងុយហើយដើរចុះទៅកាន់បារដែលនៅជាប់សណ្ឋាគារ។   ពេលទៅដល់ទីនោះគាត់បានឃើញនារីម្នាក់ស្លៀករ៉ូបពណ៌ក្រហមមានសក់វែងពណ៌ខ្មៅ ភ្នែកពណ៌ត្នោត ប្រកបដោយភាពទាក់ទាញ នាងពិតជាស្អាតណាស់។ ចនបានសំលឹងមើលនាង ហើយនាងក៏សំលឹងគាត់ដែរ ចនបានលង់ស្នេហ៍នាងម្នាក់នោះហើយ។ ចនបានប្រមូលភាពក្លាហានដើរទៅជិតនាងនិងសារភាពថាគេចង់ទាក់ទងនាង តែត្រូវបាននាងបដិសេធហើយច្រានគេចេញ។ ចនអន់ចិត្តខ្លាំងណាស់ហើយខ្មាសគេទៀត​ចនខកចិត្តណាស់មួយសន្ទុះគាត់បានត្រលប់ទៅបន្ទប់សណ្ឋាគារវិញទាំងអាម៉ាស់មុខ។ នៅយប់បន្ទាប់ចនបានទៅក្នុងបារនោះហើយបានប្រទះឃើញនារីឈុតក្រហមម្តងទៀត

Read more
Page 1 of 11
error: Content is protected !!