loading...

«ស៊ែរ ចែកគ្នាដឹង» មូលហេតុចម្បងៗដែលនាំឲ្យកើតគ្រោះថ្នាក់ពេលបើកបររថយន្តតាមដងផ្លូវ

គ្រោះថ្នាក់ចរាចរណ៍គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ងាត់បាត់មាត់ មិនកម្រើក។ អ្នកខ្លះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត តែមានបញ្ហាផ្លូវចិត្ត ដោយសារតែរន្ធត់ចិត្តពេក។ គ្រាន់តែសរសេរក៏មិនចង់ហ៊ានដែរ…

មូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍មានច្រើន ហើយមូលហេតុខ្លះ យើងទាំងអស់គ្នាអាចការពារទុកជាមុនបានមិនឲ្យគ្រោះថ្នាក់នោះកើតឡើង មានដូចខាងក្រោមនេះ៖

១. កុំបើកបរលឿន

ការបើកបរលឿនគឺជាមូលហេតុទូទៅដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។ ពេលជាន់ហ្គារ៍បន្ថែមល្បឿន ស្រួលខ្លួនស្រួលចិត្តណាស់ អារម្មណ៍មានសេរីភាពបានកើតឡើង.. ទទួលស្គាល់ថា ពិតជាមានអារម្មណ៍ល្អពេលបើកលឿន ជាពិសេសពេលបើកទៅផ្លូវឆ្ងាយ។

មិនថាអ្នកស្ទាត់ជំនាញប៉ុណ្ណាទេ នៅក្នុងទីតាំងខ្លះ ស្ថានភាពខ្លះ អ្នកពិបាកនឹងបញ្ឈប់ទាន់ពេលវេលា។ នៅពេលមានអ្វីមកលេចឡើងនៅចំពោះមុខ អ្នកប្រាកដជាជាន់ហ្វ្រាំង។ បើអ្នកបើកបរក្នុងល្បឿនលឿន ពេលអ្នកជាន់ហ្វ្រាំងង៉ក់ នឹងនាំឲ្យរថយន្តក្រឡាប់។ ប្រសិនបើអ្នកមិនជាន់ហ្វ្រាំង អ្នកអាចនឹងបុកអ្វីមួយ។

ដូច្នេះសូមមេត្តាកុំបើកបរលឿនហួសកំណត់ ជាពិសេសលើផ្លូវជាតិទៅកាន់ខេត្តឆ្ងាយៗ និងនៅទីប្រជុំជន។

២. ផ្តោតអារម្មណ៍លើការបើកបរ

បើអ្នកមិនអាចយកចិត្តទុកដាក់លើការបើកបរទេ អ្នកចៀសមិនផុតពីគ្រោះថ្នាក់ឡើយ។ ពេលកំពុងបើកបរ អ្នកមិនមើលផ្លូវទេ បែរទៅជារវល់ទស្សនាទេសភាពតាមដងផ្លូវទៅវិញ។ ឬពេលកំពុងបើកបររថយន្ត អ្នកចុចផ្ញើសារទូរស័ព្ទ ឬមើលវីស៊ីឌី ឬបើកចម្រៀងឮខ្លាំងៗ ហើយលង់អារម្មណ៍នឹងចម្រៀង ទាំងនេះសុទ្ធសឹងជាទង្វើនាំឲ្យកើតគ្រោះថ្នាក់។

ហេតុនេះ សូមសំណូមពរដល់អ្នកបើកបរទាំងឡាយ សូមបើកបរដោយយកចិត្តទុកដាក់ កុំបែកអារម្មណ៍ទៅណាផ្សេង។

៣. កុំសេពគ្រឿងស្រវឹង

នេះជាចំណុចដែលអ្នកបើកបរគ្រប់រូបដឹង តែច្រើនតែមិនគោរព ព្រោះសំអាងថា បើកបរច្រើនឆ្នាំហើយ អត់ដែលអីផង។ មិនមែនមិនអីទេ គឺមិនទាន់ដល់ពេលអីប៉ុណ្ណោះ។ សូមអ្នកបើកបរទាំងឡាយកុំចាំដល់ពេលអី ទើបនឹកឃើញស្តាយក្រោយ។ សូមអ្នកផ្តើមការប្រុងប្រយ័ត្នពីពេលនេះ ម៉ោងនេះ វិនាទីនេះ សូមកុំសេពគ្រឿងស្រវឹង និងថ្នាំញៀនគ្រប់ប្រភេទ មិនថាមុនពេលបើកបរ អំឡុងបើកបរ ឬក្រោយពេលបើកបររួចក៏ដោយ។

៤. រថយន្តមានបញ្ហា

ប្រហែលជាអ្នកគឺជាអ្នកបើកបរដ៏ល្អ គោរពច្បាប់ចរាចរណ៍ តែមានពេលមួយ អ្នកអាចជួបគ្រោះថ្នាក់ ដោយសារតែរថយន្តរបស់អ្នកមានបញ្ហា វាមិនស្តាប់បញ្ជារបស់អ្នកឡើយ ហើយក៏បង្កគ្រោះថ្នាក់ដល់រូបអ្នក។ រថយន្តខូចអាចបណ្តាលមកពីអ្នកមិនបានពិនិត្យមើលថែបានដិតដល់ ឬមកពីរថយន្តដល់អាយុខូច។

Feeling safe in new car.

ដើមី្បការពារ អ្នកត្រូវត្រួតពិនិត្យរថយន្តឲ្យបានទៀងទាត់។ បើអ្នកមើលថែរថយន្តបានល្អ ទោះបីមានបញ្ហា ក៏មិនបណ្តាលឲ្យអ្នករងគ្រោះធ្ងន់ធ្ងរដែរ។

ការពិតមានមូលហេតុជាច្រើនទៀតដែលអាចបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ទំនើបសូមលើកយកមកតែប៉ុណ្ណេះ ព្រោះនេះជាមូលហេតុចម្បង និងជាអ្វីដែលអ្នកបើកបរអាចធ្វើបាន។ សូមអ្នកមេត្តាគិតដល់ទឹកចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសាររបស់អ្នក និងក្រុមគ្រួសាររបស់អ្នកដំណើរដទៃទៀត។ សូមមេត្តាជួយការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយផ្តើមចេញពីរូបអ្នកទៅ។ ទំនើបសូមអរគុណទុកជាមុនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នក៕

 

ប្រភព៖ ទំនើប

Related Post

បុគ្គលិកវិទ្យុABCទាំងអស់ សុំលាឈប់ពីការងារ បើអាចារ្យ អេ មិនឈប់និយាយរឿងនយោបាយ (មានវីដេអូ)... 🙁 បុគ្គលិកវិទ្យុABCទាំងអស់ សុំលាឈប់ពីការងារ បើអាចារ្យ អេ មិនឈប់និយាយរឿងនយោបាយ...ជួយស៊ែអោយបានមើលទាំងអស់គ្នា☺️☺️💜🙏 សូមទស្សនាវីដេអូ៖ ...
តើ​រឿង​«​ផិតក្បត់​»​ក្នុងសង្គម​គ្រួសារ​ខ្មែរ បណ្ដាលមកពី​អ្វី​?... ជជែកជាមួយមិត្រភ័ក្រថ្ងៃនេះគេបានសួរមកខ្ញុំថា ៖ តើមានមូលហេតុអ្វីខ្លះដែលជម្រុញឲ្យមានការផិតក្បត់?​ តើការផិតក្បត់ វាជាកំហុសធំណាស់មែនទេ? សំណេបន្្ត និងនិយាយខ្លះៗពីមូលហេតុដែលនាំឲ្យមានការផិតក្បត់ ក្នុងសង្គមខ្មែរយើង អានចប់អ្នកប្រកដជាដឹងថា " ផិតក្បត់ មិនមែនជាកំ...
«សូមចែករំលែកផង» របៀបប្រើក្រូចឆ្មា ដើម្បីកម្ចាត់មុនក្បាលខ្មៅដ៏មានប្រសិទ្ធភាពបំផុត!... មុនក្បាលខ្មៅ គឺជាបញ្ហាសម្រស់ទូទៅមួយប្រភេទ ដែលកើតមានដោយសារតែស្បែកមានជាតិខ្លាញ់ច្រើនពេក និងភាពកខ្វក់ធ្វើឲ្យកកស្ទះរន្ធញើស។ រីឯតំបន់ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតគឺ ច្រមុះ មុខ និងក។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ searchhomeremedy បានបង្ហាញថា ក្រូចឆ្មា​មានស...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
សូមជួយស៊ែរ៖ គូរស្នេហ៍១គូរដែលគ្រប់គ្នាច្រណែនតួប្រុសនោះ ពេលនេះរឿងពិតត្រូវបានលាតត្រដាង…... គូស្នេហ៍មួយគូដែលស្រឡាញ់គ្នារហូតបានរៀបការជាមួយគ្នា ទោះបីមានគេសើចចំអកថា ស្រលាញ់គ្នាយ៉ាងម៉េចកើត ម្នាក់ ស ម្នាក់ខ្មៅ ក៍ដោយក្តី ប៉ុន្តែពួកគេទាំង២បានធ្វើអោយ មនុស្សជាច្រើនភ្លឺភ្នែក នឹងពាក្យមួយម៉ាត់ថា ស្នេហ៍ពិតមិនប្រកាន់ពណ៌សម្បុរឡើយ។ ពេលនេះប្តីប្រពន្ធមួយគូនេ...
error: Content is protected !!