loading...

កូរ៉េ​ខាង​ជើងអាម៉ាស់មុខយ៉ាងខ្លាំង ខណៈ​បាញ់សាក​ល្បងមីសុីល ប៉ះចំមីសុីលស្អុយ…

ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ កាល​ពីថ្ងៃ​សៅរ៍​ម្សិល​មិញ​។

ការ​បរាជ័យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ភាព​អាម៉ាស់​មួយ​របស់​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង ចំពេល​ដែលភាព​តាន​តឹង​ក្នុង​ឧប​ទ្វីប​កូរ៉េ​ខាង​កើន​ឡើង លើ​មហិច្ឆតា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

 

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា មីស៊ីល​ត្រូវ​បាន​បាញ់​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ សកម្មភាព​នៃ​ការ​បាញ់​សាកល្បង​នេះ ក៏​ត្រូវ​បាន​កូរ៉េខាង​ត្បូង​ចាប់​សញ្ញា​បាន​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​ជំនាញ​របស់​កូរ៉េ​ខាងត្បូង​ និង​អាមេរិក​មិន​អាច​កំណត់​បាន​ពី​អត្តសញ្ញាណ​នៃ​ប្រភេទ​មីស៊ីល​នេះ​ទេ។​ ការ​សាកល្បង​ធ្វើ​ឡើង​នាព្រឹក​ព្រលឹម​ពី​តំបន់ Sinpo ជា​តំបន់​មួយ ​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​កូរ៉េ​ខាង​ជើង ហើយ​ក៏​ជា​កន្លែងមួយ​សម្រាប់​ផលិត​នាវា​របស់​ប្រទេស​នេះ​ដែរ​។

ការ​បាញ់​សាក​ល្បង​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុង​ព្យុង​យ៉ាង​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​គ្រាប់​មីស៊ីល​ប្រមាណ​៦០​គ្រាប់ រួម​បញ្ចូល​ទាំង​ប្រភេទ​មីស៊ីល​អន្តរ​ទ្វីប ដែល​អាច​បាញ់​ឆ្លង​ទ្វីប​បាន​។ ការ​ដាក់​បង្ហាញ​មីស៊ីល​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៥​មេសា ក្នុង​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ ដើម្បី​រំលឹក​ខួប​កំណើត​១០៥​ឆ្នាំរបស់​លោក​គីម អ៊ីលស៊ុង ជា​បីតា​ស្ថាប​និក​កូរ៉េ​ខាង​ជើង​។

 

ព្រឹត្តិការណ៍​ព្យុហយាត្រា​ដ៏​សម្បើម​របស់​កូរ៉េខាង​ជើង ដើម្បី​បង្ហាញ​សាច់​ដុំ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប្រព័ន្ធផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ជា​ច្រើន​។ ខណៈ​ដែល​ក្រុម​អ្នកកាសែត​អន្តរ​ជាតិ​មិន​ទាន់​ចាក​ចេញ​ផុត ពីទី​ក្រុង​ព្យុងយ៉ាង​ផង​នោះ ស្រាប់​តែ​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ​នៅ​ក្នុង​ថ្ងៃទី​១៦ ខែ​មេសា​នេះ​។

ការ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​របស់​កូរ៉េខាង​ជើង​នេះ ក៏​កើត​ឡើង​មុន​ពេល​ប៉ុន្មាន​ម៉ោង ដែល​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក Mike Pence នឹង​លើក​យក​បញ្ហា​កម្ម​វិធីអាវុធ​របស់​កូរ៉េ​ខាង​ជើង​មក​ជជែក​ពិភាក្សា​ជា​មួយ​កូរ៉េខាងត្បូង​។

 

ជា​ការ​កត់​សម្គាល់​កូរ៉េ​ជើង​តែង​តែ​ធ្វើ​ការ​សាកល្បង​អាវុធ​របស់​ខ្លួន ដើម្បី​រំលឹក​ខួប​អ្វី​មួយ ដែល​មេ​ដឹក​នាំប្រទេស​នេះ ចាត់​ទុក​ថា​ជា​ថ្ងៃ​សំខាន់ ហើយ​ភាគ​ច្រើន​ការ​សាក​ល្បង​នេះ ក៏​ធ្វើ​ឡើង​ចំពេល ដែល​មាន​ដំណើរទស្សនកិច្ច​របស់​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាភិបាល​អាមេរិក ក្នុង​តំបន់​ដែរ។​

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​មុន នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​សាក​ល្បង​មីស៊ីល​បាលីស្ទីក​ក្នុង​តំបន់ Sinpo ដោយ​បាញ់​បាន​ចម្ងាយ​ប្រមាណ​៥០០គីឡូ​ម៉ែត្រ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន។ នៅ​ពេល​នោះមេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន បាន​ចាត់​ទុក​ថា​នេះ គឺ​ជា​ការ​សាកល្បង​ដ៏​ជោគជ័យ​មួយ​របស់​កូរ៉េខាង​ជើង​។

ទោះ​​បី​ជា​មិន​បាន​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្តី ប៉ុន្តែ​ទី​តាំង​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​នេះ ​ត្រូវ​បាន​ក្រុម​ជំនាញ​អាមេរិក​បញ្ជាក់​ថា​បាន​ត្រៀម​រួច​រាល់​ជា​ស្រេច​។ កូរ៉េ​ខាង​ជើង​បញ្ជាក់ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ ដើម្បី​ធ្វើ​សង្រ្គាម​ជា​មួយ​នឹង​អាមេរិក ខណៈ​ដែល​កង​ទ័ព​កូរ៉េខាង​ជើង​បានលើក​ឡើ​ង​ដែរ​​ថា​ពួក​គេ​នឹង​ឆ្លើយ​តប គ្មាន​មេត្តា ចំពោះ​ការ​បង្ក​ហេតុ​ណា​មួយ​របស់​សហ​រដ្ឋ​អាមេរិក​៕

ប្រភព៖​ rfi.fr

Related Post

ហេតុអ្វីកូរ៉េខាងជើង មានភាពក្អេងក្អាងខ្លាំងម្ល៉េះក្នុងឧបទ្វីបកូរ៉េ ហើយមិនញញើតមហាអំណាចដទៃ?... នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និង ការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុង នោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺ កូរ៉េខាងជ...
សហរដ្ឋអាមេរិកឆ្លើយតបដោយព្រមានខ្លាំងថា យោធាអាមេរិកត្រៀមជាស្រេច ដើម្បីផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង... (វ៉ាស៊ីនតោន)៖ សេតវិមានបានត្រៀមជាស្រេចក្នុងការវាស់ស្ទង់កម្រិតសមត្ថភាពយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងកូរ៉េខាងជើង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។ នៅ...
(ជួយស៊ែរផង) ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​ ដេ​នី ​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្ប... រាជធានីភ្នំពេញ​ ៖ ​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​នាង ដេ​នី​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្បៈ​​បន្ត​ទៀត​ ក្នុងរយៈ​​ពេល​១​ឆ្នាំ ក្នុង​ពេល​ដែល​តារា​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​ «រ...
ឃាត់គេមិនស្តាប់! ប្រាប់គេមិនធ្វើតាម! មហាអំណាចចិន ចាប់ផ្ដើមធ្វើសមយុទ្ធ​បាញ់មីស៊ីលដែរហើយ បាញ់ពីនាវា​ពិឃាដថ្មី នៅក្បែរ​ឧបទ្... កងទ័ព​ជើងទឹក​របស់​ប្រទេស​ចិន បាន​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល ចេញ​ពី​នាវា​ពិឃាដ​ថ្មី​របស់​ខ្លួន ប្រភេទ Type 052D Destroyer មាន​ឈ្មោះ​ថា Xining ជា​លើក​ដំបូង​បង្អស់។ សម​យុទ្ធ​មួយ​នេះ​បាន​ធ្វើ​ឡើង នៅ​លើ​សមុទ្រ​លឿង (Yellow Sea) ដែល​ស្ថិត​នៅ​រវាង​ប...
ដំណឹងល្អ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេចទិញផ្ទះអោយលោក រិន សាវ៉េត…... កាលពីព្រឹកមិញនេះដែរ លោក ឃ្លាំង ហួត បានធ្វើការស្នើរសុំលោក ពង់ ខៀវសែ ដើម្បីផ្តល់ផ្ទះជូនលោក រិន សាវ៉េត រស់នៅដោយឥតបង់ប្រាក់រយៈពេល ២ឆ្នាំ ក្នុងការកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់លោក។ ប៉ុន្តែស្រាប់តែមុននេះបន្តិចលោក អភិបាលខណ្ឌជ្រោយចង្វារ រូបនេះបានអោយដឹងថា សម្តេ...
error: Content is protected !!