loading...

(ជួយស៊ែរ) នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង

យោងតាមប្រភពព័ត៌មាន Freshnews បានឲ្យដឹងថា ទីបំផុត «នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson!
(សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលចតនៅ​កូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ ក្នុងទម្រង់ជាការបង្ហាញសាច់ដុំ​​មួយ​ផ្សេងទៀត នៅចំពោះមុខក្តីព្រួយបារម្ភ​កាន់តែខ្លាំងទៅៗដែលថា កូរ៉េខាងជើងប្រហែលជានឹងអបអរគំរប់ខួប នៃថ្ងៃបង្កើតកម្លាំងយោធារបស់​ខ្លួន នៅថ្ងៃអង្គារ ទី២៥ ខែមេសា នេះតែម្តងជាមួយការបាញ់មីស៊ីលសាកល្បង ឬមួយក៏ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ ដោយមិនខ្វល់ពីការ​ដាក់សម្ពាធរបស់អន្តរជាតិ​នោះ​ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ការចូលចត​នៃនាវាមុជទឹកអាមេរិក​មានឈ្មោះថា Michigan ដែលត្រូវបាន​ប្រកាសឲ្យដឹងដោយ​យោធា​សហរដ្ឋអាមេរិក ប្រចាំនៅ​ប្រទេស​​កូរ៉េ​ខាងត្បូង ធ្វើឡើងស្របពេល​ដែលមន្រ្តីបេសកជន​នុយក្លេអ៊ែរមកពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គ្រោងនឹងចូលរួម​កិច្ចប្រជុំជាមួយគ្នា​​នៅឯទីក្រុងតូក្យូ ដើម្បីពិគ្រោះ​ពិភាក្សា​អំពីវិធានការ​ឆ្លើយតប ចំពោះការបដិសេធ​យ៉ាងរឹងទទឹង​របស់កូរ៉េខាងជើង ក្នុងការមិន​បោះបង់ចោល​​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន។

គួរបញ្ជាក់ថា USS Michigan គឺជានាវាមុជទឹក​ដែលដំណើរការដោយ​ថាមពលនុយក្លេអ៊ែរ ត្រូវបានសាងសង់ក៏ដូចជារចនាឡើង ដើម្បីផ្ទុក​គ្រាប់​មីស៊ីលផ្លោងប្រភេទ SLBM (បាញ់ចេញ​ពីនាវាមុជទឹក) និងគ្រាប់មីស៊ីល Tomahawk ជាប្រភេទ Cruise មីស៊ីល ដែល​​អាមេរិក​បាន​ប្រើ​ប្រាស់​​ក្នុង​​​ការវាយប្រហារ​ទៅលើមូលដ្ឋានទ័ពជើងអាកាស​របស់រដ្ឋាភិបាលស៊ីរី កាលពីប៉ុន្មានសប្តាហ៍​កន្លងទៅនេះ៕

ប្រភព៖​ pageth

Related Post

កង់បីបុកឡានគេទៀតហើយ! បុកឥតល្ហែរ! តែលើកនេះអត់សំពះសំទោសទេ…... 😤 កង់បីបុកឡានគេទៀតហើយ!!​ បុកឥតល្ហែរ! 😬 តែលើកនេះអត់សំពះសំទោសទេ 😡 តែបែរជារករឿងឈ្លោះជាមួយម្ចាស់ឡានវិញទៀត!​ យ៉ាងណាយើងមិនទាន់ដឹងខាងណាខុសខាងណាត្រូវទេ ចង់ដឹងសាច់រឿង សូមទស្សនាវីឌីអូ។​ បើមានអ្នកដឹងរឿងច្បាស់ក៏សូម Comment ប្រាប់ផង។ 👉 តោះ​ទស្សនាវីដេអូទា...
មហាអំណាចយក្សចិនអបអរសាទរ ខណៈ រុស្សុី-អាមេរិច ត្រូវគ្នា សង្ស័យតែរៀបចំផែនការកម្ទេចកូរ៉េខាងជើង…... ចិនប្រកាស «ស្វាគមន៍ចំពោះទំនាក់ទំនងប្រសើរឡើង អាមេរិក-រុស្ស៊ី» ដែលជាដំណឹងល្អសម្រាប់ពិភពលោក ! ខណៈដែលគ្រប់គ្នាកំពុងតែក្រឡេកមើលមិនដាក់ភ្នែក លើបញ្ហា កូរ៉េខាងជើងនោះ ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក បានងាកទៅរក ភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីដំណើរទស្សនកិច...
BBC៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង Call ទៅ ដូណាល់ ត្រាំអំពាវនាវឲ្យអាមេរិក…... ចិន៖ យោងតាមការចុះផ្សាយសារពត៌មាន BBC បានអោយដឹងនៅល្ងាចនេះថា លោកប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវដល់អាមេរិក និងកូរ៉េខាងជើងឲ្យអត់ធ្មត់ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណល ត្រាំ នៅថ្ងៃច័ន្ទនេះ នៅពេលជប៉ុនបានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយក្រុមនាវាវាយប្...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
អីយ៉ាស់! ពូ Trump ផ្តល់រង្វាន់ដ៏ធំឲ្យចិន ប្រសិនបើចិនអាចចាត់ការកូរ៉េខាងជើងបាន... អាមេរិក៖ យោងតាមប្រភពពត៌មានពី News.com.au បានឲ្យដឹងថា លោកប្រធានាធិបតី ដូណល ត្រាំ បានចេញការគម្រាមយ៉ាងខ្លាំងដល់កូរ៉េខាងជើង ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានព្រមានថាទីក្រុងព្យូងយ៉ាងនឹងធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរប្រឆាំងអាមេរិក បើអាមេរិកហ៊ានបង្កសង្គ្រា...
error: Content is protected !!