loading...

«ជួយស៊ែរបន្ត» ការរួម​ភេទ​តាម​មាត់អាចប្រឈមមុខនូវ​ជំងឺមហារីក​ក្បាល…

ការសិក្សា​ថ្មី​មួយ​បាន​អះអាងថា ការរួម​ភេទ​តាម​មាត់ (Oral Sex) បាន​ជួយ​រួមចំណែក​ក្នុងការ​កើនឡើង​ជំងឺមហារីក​ក្បាល​ក្នុង​ចំនួន​យ៉ាងច្រើន​។ នេះ​បើតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​១០ កក្កដា​។​អង្គការ​សមាគម​មហារីក​អាមេរិក បាន​និយាយថា អម​ជាមួយ​គ្រឿង​ស្រវឹង និង​បារី ជំងឺមហារីក​មាត់ ក្បាល ក និង​បំពង់ក បាន​កើនឡើង​ជាង ២០០ ភាគរយ​គិត​ចាប់តាំងពី​ទសវត្សរ៍ ១៩៨០​។

អ្នកស្រាវជ្រាវ Iain Morgan ដែលជា​វេជ្ជបណ្ឌិត បាន​និយាយថា “​នេះ​ជា​ជំងឺឆ្លង​ដែល​កំពុង​កើតឡើង ហើយ​វា​នឹង​បន្ត​កើតឡើង​ទៀត​។ យើង​ត្រូវតែ​គ្រប់គ្រង​វា​”​។

​ ​លោក​បាន​បន្ថែមថា “​ខ្ញុំ​គិតថា ភស្តុតាង​បានលើកឡើង​ថា ការកើនឡើង​ក្នុងការ​រួមភេទ​តាម​មាត់​គឺជា​មូលហេតុ​នៃ​ករណី​ជំងឺមហារីក​ក្បាល និង​ក បង្កឡើង​ដោយ​វីរុស HPV វិជ្ជមាន​”​។

​ ​វីរុស HPV គឺជា​ជំងឺ​ដែល​ប៉ះពាល់​ស្បែក និង​អាច​បង្ក​ជា​ជំងឺមហារីក​។ ហើយ​យោងតាម​ទីភ្នាក់ងារ​សុខភាព​អង់គ្លេស NHS វីរុស​នេះ​ឧស្សាហ៍​កើត​នៅ​ស្បូន រន្ធ​គូថ មាត់ និង​បំពង់ក​។​

​ ​យោងតាម​ការសិក្សា​រៀបចំ​ដោយ​មជ្ឈមណ្ឌល​មហារីក VCU Massey (VCU Massey Cancer Center) មនុស្ស​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ ដែល​កើត​មហារីក​ពាក់ព័ន្ធ​នឹង​វីរុស HPV នឹង​ស្លាប់​។

​ ​លោក​វេជ្ជបណ្ឌិត Laurence DiNardo បាន​និយាយថា មនុស្ស​សកម្ម​ខាង​ផ្លូវភេទ ៩០ ភាគរយ​នឹង​ប៉ះ​ផ្ទាល់​ជាមួយ​វីរុស HPV ទោះបី​មនុស្ស​ភាគច្រើន​មិន​ឆ្លង​វា​ក៏ដោយ​។

​ ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​វិ​វត្ត​ជំងឺមហារីក ការពិនិត្យ​រក​រោគសញ្ញា​ដំបូង​គឺ​ពិតជា​លំបាក​ណាស់ ព្រោះ​ដុំ​សាច់​របស់​វា​ពិបាក​ស្វែងរក​។ លោក​បន្ថែមថា “​វា​លាក់ខ្លួន​យ៉ាង​សម្ងាត់​នៅក្នុង​ជាលិកា​អា​មី​ដាស់ ដូច្នេះ​វា​មិន​ងាយ​រកឃើញ​ស្រួលៗ​ទេ​”​។
​ ​ជំងឺមហារីក​មាត់​ដោយសារ HPV អាច​ប្រើពេល​ច្រើន​ឆ្នាំ​ទម្រាំ​ពិនិត្យឃើញ បើទោះបីជា​វា​វិ​វត្ត​ខ្លួន​ជាង ១ ទសវត្សរ៍​ក៏ដោយ​៕

ប្រភព៖ http://www.khmerns.club/

Related Post

ប្រុសៗគួរយល់ដឹង៖​សុខភាពផ្លូវចិត្តមនុស្សស្រី ពេលមានរដូវ... មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេលខ្លះ គេដឹងតែគេមិនអើពើ មិនយកចិត្តទុកដាក់ឡើយ ដូច្នេះស្ត្រីត្រូវចេះថែផ្លូវចិត្តដោយខ្លួនឯង។ សូមសាកល្បងវិធីខ...
ដឹងទេ!!! ទទួលទាន​ទឹកដូងក្នុងអំឡុងពេល​មានគភ៌ ធ្វើអោយកូនស្អាត​តាំងពីនៅក្នុងពោះ... ការ​ទទួលទាន​ទឹកដូង​រាល់ថ្ងៃ គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់នារីៗយើង ព្រោះ​នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក​របស់​អ្នក​ស្អាត មាន​សុខ​ភាពល្អ ចុះបើ​ស្ត្រី​មានគភ៌​វិញ តើ​នៅតែ​អាច​ទទួលទាន​ទឹកដូង​ទៀត​បាន​ដែរឬទេ? ថ្ងៃនេះ​យើង​មាន​ចម្លើយ​អំពី​រឿងនេះ​មក​ជម្រាបជូន​ដូចខា...
រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់... ប្រសូត​មុន​កំណត់​របស់​ស្ត្រី ​មានគភ៌​អាច​កើតឡើង​បាន​តាមច្រើន​មូលហេតុ តើ​ត្រូវ​ទប់ទល់​យ៉ាងណា ដើម្បីឱ្យ​កូនតូច​មាន​សុខភាព​រាងកាយ​រឹងមាំ? ថ្ងៃនេះ យើងមានចំណេះដឹង​ក្នុងការ​ត្រៀមខ្លួន និង​មើលថែទាំ​នៅពេល​កូន​ប្រសូត​ចេញមក​មុន​កំណត់ ហើយ​តើ​មានរឿង​ណា​ដែល​ត្រូវ...
អីយ៉ាស់! គោចាស់ប៉ះស្មៅខ្ចី ជ្រប់ជ្រប់ម៉ងវេស! ចង់ដឹងមានអត្ថន័យយ៉ាងណាសូមអានទាំងអស់គ្នា…... មានគូរសង្សារ១គួស្រលាញ់គ្នាណាស់ ពួកគេបានស្គាល់គ្នានៅរៀនថ្នាក់វិទ្យាល័យ។ ស្រីរត្ន័មានរូបសម្រស់ស្អាតណាស់ និងមានភាពទាក់ទាញហើយមានមន្តស្នេហ៍ដែល បុរសទាំងពួងប្រាថ្នាចង់គេងជាមួយ ព្រោះនាងមានមុខសិចណាស់… ត្រគាកសាយ សាច់ទ្រលុកទ្រលន់ គួរអោយខ្នាញ់ មានចរិតសុភាពរាប...
អាថ៌កំបាំងទាំង5 ធ្វើឳរ៉ាល់សិចកាន់តែមានភាពផ្អែមល្ហែមជាងមុន... ១.ក្បាច់អង្គុយលើកៅអីៈ នៅពេលដែលអ្នកយកក្បាច់នេះមកប្រើប្រាស់វាជាវិធីល្អសំរាប់អោយការឳរ៉ាល់សិចរបស់អ្នកពោរពេញទៅដោយភាពផ្អែមល្ហែម។ ដោយទាមទារអោយបុរសគាត់អង្គុយចុះនៅលើកៅអី ចំនែកស្ត្រីត្រូវអង្គុយចុះហើយយកមាត់លិតការ៉េមរបស់មនុស្សប្រុសដោយក្តីរីករាយ។ ២. ក្បាច់...
error: Content is protected !!