loading...

«អាល្លឺម៉ង់» ​ពង​ដាយ​ណូ​ស័​រ អាយុជាង ២០០លានឆ្នាំមុន បាន​ញាស់​កូន​ក្នុង​សារមន្ទីរ​ Museum Für Naturkunde (មានវីដេអូ)

ពី​មុនគេ​ធ្លាប់តែ​ស្រមើល​ស្រមៃ និង សិក្សា​តាម​ផូស៊ីល​ហើយ​គូរ​រូបរាង​តាម​ការប៉ាន់ស្មាន​លើ​ការសិក្សា​តែប៉ុណ្ណោះ ។ ឥលូវ​នេះ​ស្រាប់តែ​ដាយ​ណូ​ស័​រ​ពិត​គឺ​ប្រាកដ​ខ្លួន​ឡើង​តាមរយៈ​ការ​ញាស់​ពី​ពង​វា​ដែល​ក្លាយជា​ថ្ម ២០០​លាន​ឆ្នាំមុន​បន្ទាប់ពី​គេ​យក​រក្សាទុក​ក្នុង​សាម​ន្ទីរ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ត្រូវ​នឹង​កម្ដៅ​គ្រប់គ្រាន់​សម្រាប់​ការ​ញាស់ ។​

ពង​ដាយ​ណូ​ស័​រ​មួយ​គ្រាប់​ដែល​ញាស់​បន្ទាប់ពី​ដាក់​ក្នុង​បន្ទប់​មួយ ដែលមាន​ទីតាំង​នៅជាប់​បន្ទប់​កម្ដៅ ក្នុង​សារមន្ទីរ Museum für Naturkunde របស់​អាល្លឺម៉ង់ អាចញា​ស់បាន​នោះ​ដោយសារ​ប្រព័ន្ធ​កម្ដៅ ជួប​បញ្ហា​កើន​កម្ដៅ​ខ្ពស់ វា​ហាក់ដូចជា​បង្ក​ឲ្យ​មាន​ដំណើរការ​នៃ​កា​រញា​ស់ពង ដែល​បណ្ដាល​ឲ្យ​ពង​មួយ​នេះ​ញាស់​តែម្ដង​។​


​ស្របគ្នា​នោះ​លោក Gunther Warburg ដែលជា​អ្នកស្រាវជ្រាវ​ទាក់ទង​នឹង​ផូស៊ីល នៅ​សារមន្ទីរ Museum für Naturkunde ក្នុងប្រទេស​អាល្លឺម៉ង់ បាន​និយាយថា “​នេះ​គឺជា​ឱកាស​ដ៏​កម្រ​រកបាន​មួយ សម្រាប់​អ្នកវិទ្យាសាស្ត្រ​។ សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ Gasosaurus នេះ ជា​ប្រភេទ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ ហើយ​វា​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន​”​។​

លោក​សាស្ត្រាចារ្យ​រូបនេះ បាន​បកស្រាយ​ទៀតថា “​វា​នៅតែ​ជា​អាថ៌កំបាំង ព្រោះ​អ្វីដែល​យើង​ធ្លាប់​សិក្សា​កន្លងមក គឺ​គ្រាន់តែ​ជា​បំណែក​ឆ្អឹង​ខ្លះៗ​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​យើង​រកបាន​សត្វ​ប្រភេទ​នេះ ដែល​នៅមាន​ជីវិត​ដើម្បី​យកមក​សិក្សា ដែល​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ស្ថិតនៅក្នុង​ខ្សែភាពយន្ត Jurassic Park អញ្ចឹង​”​។​


យ៉ាងណាមិញ​ក៏​គួរបញ្ជាក់​ផងដែរ​ថា ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ត្រូវបាន​បញ្ជូនទៅ Berlin Zoo ដែល​ត្រូវបាន​ចាត់ទុកជា​កន្លែង ដែលមាន​សុវត្ថិភាព​ក្នុងការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ តែ​ទោះបីជា​យ៉ាងនេះ​ក្ដី ការ​បែកធ្លាយ​ការពិត​មួយចំនួន​ទាក់ទង​នឹង​ដាយ​ណូ​ស័​រ​នេះ បានធ្វើ​ឲ្យ​សាធារណជន​មានការ​ព្រួយបារម្ភ ក្នុងនោះ​មានដូចជា​ទម្ងន់ (​ប្រហែល​១១​គីឡូក្រាម​) និង​ទំហំ​របស់​វា​ជាដើម (​កម្ពស់​ជាង​៤១​សង់ទីម៉ែត្រ​)​។​

ទស្សនាវីដេអូ៖

ប្រភព៖ http://khmerapsara.news/archives/8075

Related Post

ត្បិតអាម៉ាស់បាញ់ប៉ះគ្រាប់ស្អុយម្តងហើយ ក៏កូរ៉េខាងជើង នៅតែបន្តការព្រមាន បាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចា... កូរ៉េខាងជើង នឹង​បន្ត​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​សហរដ្ឋអាមេរិក​ក្តី។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន BBC នៅ​ក្នុង​...
ញ៉ាក់សាច់! កំពូលមីស៊ីល៥​ប្រភេទ​ដ៏​មាន​ឥទ្ធិពល​និង​ធំ​​​បំផុត​​ ​​ធ្លាប់​បាន​​ធ្វើតេស្ត​ជោគជ័យ​ រុស្សុីជាប់លេខ១…... ថ្មី​ៗ​នេះ ​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​គគុក​រវាង​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ កំពុង​តែ​ធ្វើ​ឲ្យ​មហា​អំណាច​ក្នុង​ពិភពលោក​ក្ដៅ​ក្រហាយ​ ពិសេស​អាមេរិក​ និង​រុស្សី​ ដែល​សកម្មភាព​នេះ​អាច​បញ្ជាក់​បាន​ថា ​ពួក​គេ​កំពុង​ដាស់​សង្គ្រាម​លោក​លើក​ទី​៣​ឲ្យ​ភ្ញាក់...
មហាអំណាចយក្សចិនអបអរសាទរ ខណៈ រុស្សុី-អាមេរិច ត្រូវគ្នា សង្ស័យតែរៀបចំផែនការកម្ទេចកូរ៉េខាងជើង…... ចិនប្រកាស «ស្វាគមន៍ចំពោះទំនាក់ទំនងប្រសើរឡើង អាមេរិក-រុស្ស៊ី» ដែលជាដំណឹងល្អសម្រាប់ពិភពលោក ! ខណៈដែលគ្រប់គ្នាកំពុងតែក្រឡេកមើលមិនដាក់ភ្នែក លើបញ្ហា កូរ៉េខាងជើងនោះ ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក បានងាកទៅរក ភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីដំណើរទស្សនកិច...
អីយ៉ា..! កម្ពុជាបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូង នៅ…... អីយ៉ា..! កម្ពុជាបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូង នៅសាលាតិចណូ គាំទ្រដោយរដ្ឋាភិបាលរុស្ស៉ី។ (ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលត្រូវបង្កើតនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ដែលគាំទ្រដោយ...
កង់បីបុកឡានគេទៀតហើយ! បុកឥតល្ហែរ! តែលើកនេះអត់សំពះសំទោសទេ…... 😤 កង់បីបុកឡានគេទៀតហើយ!!​ បុកឥតល្ហែរ! 😬 តែលើកនេះអត់សំពះសំទោសទេ 😡 តែបែរជារករឿងឈ្លោះជាមួយម្ចាស់ឡានវិញទៀត!​ យ៉ាងណាយើងមិនទាន់ដឹងខាងណាខុសខាងណាត្រូវទេ ចង់ដឹងសាច់រឿង សូមទស្សនាវីឌីអូ។​ បើមានអ្នកដឹងរឿងច្បាស់ក៏សូម Comment ប្រាប់ផង។ 👉 តោះ​ទស្សនាវីដេអូទា...
error: Content is protected !!