loading...

«កក្រើកខេត្តស្វាយរៀង» ជាមួយវត្តមានទូចាក់សាំងស្វ័យប្រវត្តស៊កលុយដំបូងស្រុកខ្មែរ ត្រឹម១០០០៛ ក៏អាចចាក់បាន (វីដេអូ)

កក្រើកស្វាយរៀងម៉ង! តាមគណនីហ្វេសប៊ុករបស់លោក Khiev Sokoy  បង្ហោះនូវរូបភាព និងវីដេអូ នៃការប្រតិបត្តការចាក់សាំងជាមួយទូរចាក់សាំងដ៏ទំនើបថ្មីស្រឡាងដែលអនុញ្ញាតិអោយអ្នកបើកបរអាចចាក់សាំងដោយខ្លួនឯង យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍ ទូរចាក់សាំងរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុង និងខេត្តស្វាយរៀង។»

ជាមួយគ្នានោះដែរ ប្រជាជននៅខេត្តស្វាយរៀងមានភាពរីករាយនឹងភ្ញាក់ផ្អើលជាខ្លាំងពេលបានឃើញ និង បានចាក់សាំងជាមួយទូចាក់សាំងដោយស៊កលុយចូល និងកំណត់ចំនួនសាំងដោយខ្លួនឯង មិនបាច់មានមនុស្សចាំចាក់ហើយគិតលុយដូចការ៉ាស់សាំងទូទៅ។ វត្តមានទូចាក់សាំងអេឡិចត្រូនិចនេះស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុង និងខេត្តស្វាយរៀង។

យ៉ាងណាក្តីបើតាមម្ចាស់ទូនេះបានឲ្យដឹងថាទូនេះ អាចចាក់បានទាំង សាំង (ធម្មតា ឬ ស៊ុបព័រ) និង ម៉ាស៊ូត ដែលលោកអ្នកមានលុយត្រឹមតែ ១០០០៛ ក៏អាចចាក់បានដែរ។ ម្យ៉ាងវិញទៀតទូចាក់សាំងនេះទទួលទាំងលុយ ខ្មែរ និង លុយដុល្លារ ហើយអាប់លុយត្រលប់មកលោកអ្នកវិញផងដែរ។

បើបងប្អូនមានចំណាប់អារម្មណ៍ ឬ ចង់ដឹងព័ត៌មានបន្ថែមអាចទាក់ទង 096 78 88 789/011 456 595។

សូមទស្សនាវីដេអូ៖

 

ប្រភព៖ http://www.angkorpost.net/post/3854

Related Post

(សូមអាន) វិធីការពារខ្លួន ពីឥទ្ធិពលនុយក្លេអ៊ែរ បើសង្គ្រាមលោកទី៣កើតឡើងដោយសារពួកមហាអំណាច…... ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងគួរឲ្យភ័យខ្លាច សម្រាប់មនុស្សគ្រប់ៗគ្នាជុំវិញពិភពលោក។ ថ្វីត្បិតស្ថានការណ៍ហាក់ដូចជាមិនសូវធ្ងន់ធ្ងរ និងស្ងប់ស្ងាត់ទៅវិញខ្លះក្តី ក៏នៅមានមនុស្សជាច្រើននៅតែមានការបារម្ភ ភ័យខ្លាចថា ...
ក្តៅៗ៖ ក្រសួង​វប្បធម៌​​ចាត់ការ​​​ម្ត​ង​ទៀតលើនាង​ដេនី ក្វាន់​ ចំពោះរឿង Live វី​ដេ​អូ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សម្លៀ... រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥​ មេសា ខាង​មុខ​នេះ ដើម្បី​​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្លូវច្បាប់ ​ក្នុង​ចំណាត់ការ ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូ...
ចប់ហើយ! រុស្ស៊ី និង អាមេរិក បញ្ជាអោយក្រសួងការពារជាតិរៀងខ្លួនបង្កើនប្រសិទ្ធភាពប្រព័ន្ធអាវុធនុយក្លេអ៊ែរ…... មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ីបង្កើនប្រសិទ្ធភាពប្រព័ន្ធអាវុធនុយក្លេអ៊ែរក្នុងកងទ័ពរុស្ស៊ី ដើម្បីបំផ្លាញប្រព័ន្ធប្រឆាំងខាងផ្លូវអាកាសរបស់សត្រូវគ្រប់ប្រភេទ «យើងចាំបាច់ត្រូវបង្កើនអានុភាពនៃប្រព័ន្ធអាវុធនុយក...
ជើងខ្លាំងសង្រ្គាមលោកទី២ ជប៉ុនព្រួតដៃជាមួយអាមេរិកបញ្ជូននាវាសង្គ្រាមទៅកាន់ឧបទ្វីបកូរ៉េ ខណៈភាពតានតឹងកូរ៉េខាងជើងកំពុងឡើងកម្ត... កងនាវាជប៉ុននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកនៅក្បែរឧបទ្វីបកូរ៉េ នៅពេលភាពតាន តឹង បន្តឡើងកម្តៅរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តរបស់អាមេរិក។ កងស្វ័យការពារសមុទ្រជប៉ុន អាចធ្វើការចុះចតឧទ្ធម្ភាគចក្រលើនាវាផ្ទូកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ...
អីយ៉ា..! កម្ពុជាបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូង នៅ…... អីយ៉ា..! កម្ពុជាបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូង នៅសាលាតិចណូ គាំទ្រដោយរដ្ឋាភិបាលរុស្ស៉ី។ (ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលត្រូវបង្កើតនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ដែលគាំទ្រដោយ...
error: Content is protected !!