loading...

មិនគួរអោយជឿ៖ ប្រេងអូលីវមិនត្រឹមតែសម្រាប់ចំអិនអាហារទេ វាអាចជួយរក្សាក្រចកដៃនិងជើង…

ដោយ ចរិយា

ឱសថផ្ទះបាយមានរបស់ខ្លះមិនត្រឹមតែប្រើសម្រាប់អាហារទេ អាចប្រើសម្រាប់ការថែរក្សាសម្រស់បានទៀតផង។ តួយ៉ាងដូចជាប្រេងអូលីវ អ្នកអាចយកទៅសម្រាប់ចំអិនអាហារ ហើយអ្នកក៏អាចប្រើប្រេងនេះមកថែរក្សាក្រចកដៃ និងជើងរបស់អ្នកបានដូចគ្នាដែរ។

១. ផលប្រយោជន៍របស់ប្រេងអូលីវ
ប្រេងអូលីវជួយធ្វើឲ្យស្បែកគល់ក្រចកមានសុខភាពល្អ និងជួយដល់ក្រចកលូតលាស់។ វីតាមីន E នៅក្នុងប្រេងអូលីវជួយឲ្យក្រចកឆាប់ដុះលូតលាស់ល្អ ថែមទាំងជួយឲ្យក្រចកងាយស្រួលស្រូបយកជាតិកាល់ស្យូម និងបង្កើនជាតិរ៉ែ។
ក្រៅពីនេះ ប្រេងអូលីវជួយក្រចកមិនឲ្យផុយស្រួយ និងរឹងមាំល្អ។

២. របៀបប្រើ
អ្នកគ្រាន់តែជ្រលក់ក្រចករបស់អ្នកទៅក្នុងប្រេងអូលីវ រួចត្រាំ ២០នាទី សឹមលាងចេញនឹងទឹកធម្មតា។ អ្នកអនុវត្តរៀងរាល់សប្តាហ៍ បន្ទាប់មកអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់ប្រេងអូលីវ។

៣. វិធីការពារផ្សេងៗ
ជាការពិតដែលប្រេងអូលីវអាចជួយដល់ក្រចករបស់អ្នក តែអ្នកក៏ត្រូវអនុវត្តវិធីដទៃទៀតដែរដើមី្បពង្រឹងភាពមាំ និងសុខភាពក្រចករបស់អ្នក។
វិធីការពារមានដូចជា៖


• កុំឲ្យក្រចកត្រូវទឹកច្រើនពេក។ ការលាងដៃញឹកញាប់អាចធ្វើឲ្យក្រចកអ្នកទន់ខ្សោយ។
• ឈប់ប្រើទឹកជូតថ្នាំក្រចក ព្រោះជាតិគីមីនៅក្នុងទឹកថ្នាំនោះអាចធ្វើឲ្យក្រចកអ្នកស្ងួត ដែលបណ្តាលឲ្យក្រចកស្រួយ។
• អ្នកត្រូវបរិភោគអាហារសុខភាពដែលសម្បូរសារធាតុ Biotin (ជាវីតាមីន B ៧) សារធាតុ Omega 3 និងអាហារគ្រាប់ធញ្ញជាតិ សណ្តែក ស៊ុត គ្រាប់ល្ពៅ ប្រូខូលី និងទឹកដោះគោដើមី្បជួយដល់សុខភាពក្រចករបស់អ្នក។
• អ្នកគួរពាក់ស្រោមដៃជើង ជាពិសេសពេលអាកាសធាតុត្រជាក់ ព្រោះធាតុត្រជាក់អាចធ្វើឲ្យក្រចកអ្នកឆាប់បាក់ ដូច្នេះការពាក់ស្រោមដៃស្រោមជើងការពារទាំងស្បែកក្រចក និងក្រចករបស់អ្នក។

វិធីសាស្ត្រនេះមិនចំណាយច្រើនទេ។ សុភាពនារីសុភាពបុរសទាំងឡាយអាចសាកល្បងប្រើប្រេងអូលីវដើមី្បជួយដល់ការលូតលាស់ និងសុខភាពរបស់ក្រចកដៃក្រចកជើងរបស់លោកអ្នក។ ជាធម្មតា វត្ថុធាតុធម្មជាតិមិនផ្តល់ផលរហ័សដូចផលិតផលគីមីទេ ដូច្នេះសូមលោកអ្នកអត់ធ្មត់បន្តិច ហើយប្រតិបត្តិឲ្យបានជាប្រចាំ នោះលោកអ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន៕

 

ប្រភព៖ ទំនើប

Related Post

គ្រូវិទ្យាល័យម្នាក់ចាប់បង្ខំសិស្សស្រីប្រមាណជាង១២០០០​នាក់ រំលោភបានសម្រេច ហើយថតជាវីដេអូបាន១៥​ម៉ឺន​សន្លឹក... គ្រូ​បង្រៀន​ម្នាក់​ក្នុង​ប្រទេស​ជប៉ុន កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​ថត​រូប​នារី និង​ក្មេង​ស្រី​គ្រប់​វ័យ ​ប្រមាណ​ជាង ១២០០០​នាក់ អំឡុង​ពេល​រួម​ភេទ​​ជាមួយ។ ​ គ្រូបង្រៀន​ជនជាតិ​ជប៉ុន​ឈ្មោះ Yuhei Takashima បាន​រង​ការ​ចោទប្រកាន់​ថា​មា...
គន្លឹះពិសេស សម្រាប់ពន្យារ​ពេលការ​រួមភេទ​អោយបានយូរដល់ចំណុចកំពូល និងពន្យាការ​ចេញ​ទឹកកាម​មុន​កំណត់... ការរក្សាថាមពលបានយូរ ក្នុងអំឡុងពេលរួមភេទអាចជាបញ្ហាពិបាក ក្នុងការដោះស្រាយ ពីព្រោះរាងកាយរបស់បុរស ត្រូវបានធម្មជាតិបង្កើតមក ឱ្យឆាប់បាញ់ចេញទឹកកាម។ ទិកនិកពិសេសៗនឹងបង្ហាញអ្នក ដើម្បីពន្យាការបាញ់ចេញទឹកកាមមុនកំណត់។  ចុងលិង្គ គឺជាផ្នែកមួយដ៏ស្រើបស្រាលបំផ...
តើ​រឿង​«​ផិតក្បត់​»​ក្នុងសង្គម​គ្រួសារ​ខ្មែរ បណ្ដាលមកពី​អ្វី​?... ជជែកជាមួយមិត្រភ័ក្រថ្ងៃនេះគេបានសួរមកខ្ញុំថា ៖ តើមានមូលហេតុអ្វីខ្លះដែលជម្រុញឲ្យមានការផិតក្បត់?​ តើការផិតក្បត់ វាជាកំហុសធំណាស់មែនទេ? សំណេបន្្ត និងនិយាយខ្លះៗពីមូលហេតុដែលនាំឲ្យមានការផិតក្បត់ ក្នុងសង្គមខ្មែរយើង អានចប់អ្នកប្រកដជាដឹងថា " ផិតក្បត់ មិនមែនជាកំ...
ប្រុសៗគួរយល់ដឹង៖​សុខភាពផ្លូវចិត្តមនុស្សស្រី ពេលមានរដូវ... មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេលខ្លះ គេដឹងតែគេមិនអើពើ មិនយកចិត្តទុកដាក់ឡើយ ដូច្នេះស្ត្រីត្រូវចេះថែផ្លូវចិត្តដោយខ្លួនឯង។ សូមសាកល្បងវិធីខ...
ប្រុសៗ៖ ដឹងអត់ថាមើល​រឿង​សិច និង​ជិះកង់​ច្រើន គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​លិង្គ​​បុរស​ងាប់…... បើ​​ជា​ភរិយា​សម្គាល់​ឃើញ​ពី​ភាព​អសកម្ម​រឿង​លើ​គ្រែ​របស់​ស្វាមី ដោយសារ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​នោះ អ្នក​គួរតែ​ស្វែង​យល់​ពី​បញ្ហា​ថា​តើ​មកពី​អ្វី។ កត្តា​ជាច្រើន​ដូចជា ការ​មើល​រឿង​សិច និង​ជិះកង់​ច្រើន គឺ​ជា… ១.ជីវិត​មិន​រីករាយ កា...
error: Content is protected !!