loading...

ក្តៅៗ! បន្ទាប់ពីឃាត់ខ្លួនអ្នកបំបោងព័ត៌មានថាធ្លាក់យន្តហោះនៅសៀមរាប ពេលនេះដឹងប្រភពច្បាស់លាស់ហើយ

នៅ​រសៀល​នេះ មាន​ការ​ចែក​ចាយ​បន្ត​ព័ត៌មាន​គ្រោះ​ថ្នាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​ដង រហូត​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ រឿង​រ៉ាវ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ដូច​គ្នា ខណៈ​ប្រភព​ពិត​នៃ​គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី តាំង​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា។

ប្រភព​ដំបូង​នៃ​ព័ត៌មាន​នេះ កើត​ចេញ​ពី​គណនី Facebook របស់​បុរស​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា យក​រូប​គេ​មក​បង្ហោះ​ដោយ​សរសេរ​អម​ថា៖ “Aircraft come to completely stop and safe landed at Siem Reap” ឬ​មាន​ន័យ​ថា “យន្តហោះ​បាន​អស់​ល្បឿន​ទាំង​ស្រុង និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ខេត្ត​សៀមរាប”។

 

ក្រោយ​មក រូប​ភាព​បាន​ទទួល​ការ​ចែក​ចាយ​ជា​ច្រើន​ដង រហូត​អ្នក​បង្ហោះ​នោះ​លុប​វិញ​នៅ​ពេល​ជិត​មួយ​ម៉ោង​ក្រោយ​មក។ យ៉ាង​ណា​ក្ដី រូប​ភាព​នោះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​លើ​ទំព័រ Facebook នានា​យ៉ាង​ច្រើន​រួច​ទៅ​ហើយ។ ក្រោយ​មក លោក​វរសេនីយ៍​ឯក ទិត្យ ណារ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តសៀមរាប បាន​បញ្ជាក់​ភ្លាមៗ​ថា ករណី​នេះ​ជា​រឿង​មិន​ពិត​ឡើយ។

 

តាម​ពិត គ្រោះ​ថ្នាក់​យន្តហោះ​នោះ​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា កន្លង​ទៅ។ យន្តហោះ​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Tri MG Asia Airlines ម៉ាក Boeing 737-301F Freighter ដែល​ត្រូវ ហោះហើរ​ពី​ក្រុង Timika ទៅ​ក្រុង Wamena។ នៅ​ពេល​ហោះ​ហើរ​ដល់​ព្រលាន Wamena កង់​យន្តហោះ​មាន​បញ្ហា ​បណ្ដាល​ឲ្យ​រត់​ខុស​ផ្លូវ​ធ្លាក់​ផ្លូវ​កល់​ឈប់​ត្រឹម​​អូរ​មួយ។ យ៉ាង​ណា​ក្ដី គ្មាន​អ្នក​ជួប​គ្រោះ​ថ្នាក់​ឡើយ ព្រោះ​វា​ជា​ប្រភេទ​យន្តហោះ​ដឹក​ទំនិញ​ប៉ុណ្ណោះ។

ការ​បង្ហោះ​បណ្ដាល​ឲ្យ​ផ្អើល​បណ្ដាញ​សង្គម​ដូច​គ្នា ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​​ដែរ ដោយ​ក្នុង​នោះ​មាន​គណនី​មួយ បាន​បង្ហោះ​រូប​ភាព​គ្រោះ​ថ្នាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី​ដូច​គ្នា និង​សរសេរ​អម​ថា៖ ​“It rained so hard, a plane has crashed … so terrible … That’s Noi Bai.” ដែល​មាន​ន័យ​ថា “ភ្លៀង​ខ្លាំង​ណាស់, យន្តហោះ​មួយ​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់… ពិត​ជា​អាក្រក់​មែន… នៅ Noi Bai”។

ពេល​នេះ​មន្រ្តី​ប៉ូលិស​វៀតណាម​កំពុង​វែក​មុខ​អ្នក​បង្ហោះ ដែល​បង្ខូច​ឈ្មោះ​ព្រលាន​យន្តហោះ Noi Bai ហើយ​អ្នក​បង្ហោះ​អាច​រង​ការ​ពិន័យ​ជា​ប្រាក់​ផង​ដែរ។ លើស​ពី​នេះ បើ​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ជាប់​ពន្ធនាគារ​ទៀត​ផង៕

ប្រភព៖ http://news.sabay.com.kh

=======================

ព័ត៌មានផ្សេងទៀត៖

»»» ប៉ុបពីបង្ហោះសុទ្ធតែសារខូចចិត្ត ប៉ុន្តែកុំមើលរូប បញ្ចេញល្វែងលើគ្មានសល់!

កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាតារាភេទទី៣ មានសម្រស់ស្រស់ស្អាតនារីល្មមៗសុំចាញ់ ថ្មីៗនេះការបង្ហោះសារខូចចិត្ត អមជាមួយនឹងរូបថតមួយសន្លឹករបស់នាង បានធ្វើឲ្យបុរសៗក្តៅខ្លួនមិនស្ទើរនោះទេ។

យ៉ាងណាមិញ សារខូចចិត្តរបស់នាងមានន័យថា៖ «ខ្ញុំគ្មានកម្លាំងកាយ តែកម្លាំងចិត្តខ្ញុំនៅជាមួយខ្ញុំជានិច្ច» ដែលវាមិនមែនជាអ្វី ដែលធ្វើឲ្យអ្នកគាំទ្រមានប្រតិកម្មខ្លាំងដល់ម្លឹងនោះទេ។ ប៉ុន្តែរឿងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ជ្រួលច្របល់ស្ទើរតែក្តៅខ្លួននោះ គឺដោយសារតែរូបថតបញ្ចេញល្វែងលើមួយសន្លឹក​ គ្រាន់តែយកSticker តូចៗ យកមកបិទតែចុងបន្តិចប៉ុណ្ណោះ។

គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាភេទទី៣ កញ្ញា ប៉ុបពី បង្ហាញរូបថតស៊ីអារម្មណ៍ដោយបញ្ចេញសាច់សខ្ចីស្ទើរតែទាំងអស់ បង្ហោះនៅលើបណ្តាញសង្គម មិនសំចៃភ្នែកអ្នកមើលបែបនេះ។

លើសពីនេះទៅទៀត បើទោះបីជានាងទទួលរងនូវការរិះគន់និងការមិនពេញចិត្តជាច្រើន ពីសំណាក់មហាជនយ៉ាងណាក្តី ប៉ុន្តែបើតាមការសង្កេត កញ្ញា ប៉ុបពី ហាក់បីដូចជាមិនខ្វល់ខ្វាយនឹងពាក្យរិះគន់អ្វីឡើយ បន្ថែមពីនេះនាងថែមទាំងនៅតែបន្តបង្ហោះស៊ិចស៊ីក្តៅសាច់ទាំងនោះថែមទៀតផង៕

ប្រភពអត្ថបទ៖ khupdate

Related Post

ត្បិតអាម៉ាស់បាញ់ប៉ះគ្រាប់ស្អុយម្តងហើយ ក៏កូរ៉េខាងជើង នៅតែបន្តការព្រមាន បាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចា... កូរ៉េខាងជើង នឹង​បន្ត​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​សហរដ្ឋអាមេរិក​ក្តី។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន BBC នៅ​ក្នុង​...
សូមជួយស៊ែរ៖ គូរស្នេហ៍១គូរដែលគ្រប់គ្នាច្រណែនតួប្រុសនោះ ពេលនេះរឿងពិតត្រូវបានលាតត្រដាង…... គូស្នេហ៍មួយគូដែលស្រឡាញ់គ្នារហូតបានរៀបការជាមួយគ្នា ទោះបីមានគេសើចចំអកថា ស្រលាញ់គ្នាយ៉ាងម៉េចកើត ម្នាក់ ស ម្នាក់ខ្មៅ ក៍ដោយក្តី ប៉ុន្តែពួកគេទាំង២បានធ្វើអោយ មនុស្សជាច្រើនភ្លឺភ្នែក នឹងពាក្យមួយម៉ាត់ថា ស្នេហ៍ពិតមិនប្រកាន់ពណ៌សម្បុរឡើយ។ ពេលនេះប្តីប្រពន្ធមួយគូនេ...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
ក្តៅៗ៖ ភ័យខ្លាចអាមេរេចវាយកូរ៉េខាងជើង រុស្សីដាច់ចិត្តបញ្ជូនកងទ័ពនិងបរិក្ខាយោធាទៅកាន់ព្រំប្រទល់កូរ៉េខាងជើង…... (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងតែបញ្ជូនកងទ័ពរួមជាមួយនិងបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅ​កាន់​ព្រំប្រទល់ ជាប់ជាមួយ​ប្រទេសកូរ៉េខាងជើង នៅចំពោះមុខភាពភ័យព្រួយបារម្ភថាសហរដ្ឋអាមេរិក ត្រៀមរៀបចំបើកការវាយប្រហារទៅលើប្រមុខដឹកនាំ...
ប្រវត្តសង្រ្គាមដ៏រាុំរ៉ៃ កូរ៉េខាងជើង Vs កូរ៉េខាងត្បូង នឹង​អន្តរាគមន៍​របស់ចិន – អាមេរិច…... សង្រ្គាម​កូរ៉េ​បាន​ចាប់ផ្តើម​​ផ្ទុះឡើង​​ដំបូង​ជា​សង្រ្គាម​ស៊ីវិល រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ ក្រោយ​មក​ត្រូវ​រាលដាល​ទៅ​ជា​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ ក្រោយ​ពី​សហរដ្ឋ​អាមេរិក និង​អ.ស.ប ចូល​ជួយ​កូរ៉េ​ខាង​ត្បូង ហើយ​​សាធារណរដ្ឋ​ប្រ...
error: Content is protected !!