loading...

ចេះតែមានហើយ!!! ស្គាល់គ្នា​តាម​ FACEBOOK ខឹង​ខាង​ប្រុស​មិន​ព្រម​រួមភេទ​ជាមួយ​ខ្លួន​ រៀប​គម្រោង​សម្លាប់​យ៉ាង​សាហាវ​.. (វីដេអូ​)

ឥណ្ឌូណេស៊ី៖ ប៉ូលិស​បានចាប់ខ្លួន​ស្ត្រី​ម្នាក់​និង​បុរស​ផ្សំគំនិត​ម្នាក់ទៀត​ក្នុង​ការ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ក្នុង​លូទឹក​កាលពី​អំឡុង​ជាង​ 4ខែមុនដែលទើបរកសាកសពឃើញដោយប្រជាជនក្នុងភូមិ។ ជនរងគ្រោះ​មាន​ឈ្មោះ​ Andri Tristan (អាយុ 30 ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែ​ខឹង​បុរស​(ជនរងគ្រោះ​)នោះ​មិនព្រម​រួមភេទ​ជា​មួយ​ខ្លួន​។

រឿងដែលគួរឲ្យហួសចិត្ត​បន្តិចនេះបានកើតឡើង​នៅ​ភូមិ Semboro, ស្រុក Semboro ប្រទេស​ឥណ្ឌូណេស៊ី​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី​ 25 កញ្ញា​ 2017​។

រឿងហេតុ​ដែល​ឈានទៅដល់ស្ត្រីហ៊ានសម្លាប់​បុរស​ជា​មិត្តនេះ​ដោយសារ​តែលោក​ Andri (ជនរងគ្រោះ)និង F.A (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។

 

ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាងដែលបានបើកជាហាងតូចមួយ(ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។

 

លោក Andri បានភ្ញាក់ផ្អើលព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ facebook នោះទេ គាត់ថា​ ស្ត្រី​នេះ​បានរំលោភបំពានលើគាត់(កុហក-បោកប្រាស់)។

 

នៅពេលដែល​អ្នកទាំងពីរបាន​ជួបមុខគ្នានោះ​ FA បាន​លួងលោម​ឲ្យ​លោក Andri ព្រម​ស្រឡាញ់​គាត់​និង​នៅដេក​រួមភេទ​ជាមួយ​គាត់​ តែ​លោក Andri បានបដិសេធក្នុងការរួមភេទនេះ ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ “ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ(ដែលឃាត់​រូបលោក​) បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ(ថ្នាំសណ្ដំ​)។

បន្ទាប់ពីផឹកស្រាថ្នាំពុលលោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះ​ស្ត្រី​ជនសង្ស័យ​បានភ័យស្លន់ស្លោនិងស្ទុះទៅយកខ្នើយមក ខ្ទប់មុខ​ច្រមុះ​ជនរងគ្រោះ​រហូតដល់ស្លាប់។

ទើប​ឲ្យ​លោក Kusworo ជាជនសង្ស័យទី2 ភេទ​ប្រុស​យក​សាកសព​ចងដុំថ្ម​ទម្លាក់​ក្នុង​អណ្ដូង​(លូទឹក​)តែ​ម្ដង​។ បន្ទាប់ពីការសម្លាប់ FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី។

ប្រភព៖ http://news-sabay.today/2017/09/26/%e1%9e%a2%e1%9e%b6%e1%9e%8e%e1%9e%b7%e1%9e%8f%e2%80%8b-%e1%9e%81%e1%9e%b6%e1%9e%84%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%9f%e1%9e%8e%e1%9e%b6%e1%9e%9f%e1%9f%8b-%e1%9e%9f%e1%9f%92/

Related Post

ក្តៅៗ! បន្ទាប់ពីឃាត់ខ្លួនអ្នកបំបោងព័ត៌មានថាធ្លាក់យន្តហោះនៅសៀមរាប ពេលនេះដឹងប្រភពច្បាស់លាស់ហើយ... នៅ​រសៀល​នេះ មាន​ការ​ចែក​ចាយ​បន្ត​ព័ត៌មាន​គ្រោះ​ថ្នាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​ដង រហូត​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ រឿង​រ៉ាវ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ដូច​គ្នា ខណៈ​ប្រភព​ពិត​នៃ​គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ប្រទេស...
ញ៉ាក់សាច់៖ អធិរាជសង្គ្រាមលោកទី២ បង្ហាញសពា្វវុធ៤ប្រភេទ ធ្វើឱ្យក្រុងប៉េកាំងញញើតខឹងញ័រប្លោក... បរទេស៖ ថ្មីៗនេះមានគេហទំព័រមួយឈ្មោះ National Interest បានចុះផ្សាយពីសពា្វវុធទាំង៤ប្រភេទរបស់ជប៉ុនអាចនឹងធ្វើឱ្យក្រុងប៉េកាំងញញើតបាន។ អាវុធ ទាំង៤ប្រភេទនោះគឺ៖ ទី១) នាវាមុជទឹក Soryu-Class ដើរដោយថាមពលអគ្គិសនី ជាប្រភេទនាវាមុជទឹកទំនើបក្នុងលោកមួយដែលមិនដើរ...
សូមជួយស៊ែរ៖ គូរស្នេហ៍១គូរដែលគ្រប់គ្នាច្រណែនតួប្រុសនោះ ពេលនេះរឿងពិតត្រូវបានលាតត្រដាង…... គូស្នេហ៍មួយគូដែលស្រឡាញ់គ្នារហូតបានរៀបការជាមួយគ្នា ទោះបីមានគេសើចចំអកថា ស្រលាញ់គ្នាយ៉ាងម៉េចកើត ម្នាក់ ស ម្នាក់ខ្មៅ ក៍ដោយក្តី ប៉ុន្តែពួកគេទាំង២បានធ្វើអោយ មនុស្សជាច្រើនភ្លឺភ្នែក នឹងពាក្យមួយម៉ាត់ថា ស្នេហ៍ពិតមិនប្រកាន់ពណ៌សម្បុរឡើយ។ ពេលនេះប្តីប្រពន្ធមួយគូនេ...
កូរ៉េ​ខាងជើង​គំរាម​វាយ​អូស្ត្រាលីដោយ​អាវុធ​នុយក្លេអ៊ែរ​​ បើ​ដើរ​តាម​អា​មេ​រិ​កហើយ…... ដោយ​ដកស្រង់​សម្តី​តំណាង​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ម្នាក់​ទូរទស្សន៍​ABC រាយការណ៍​ថា ក្រុង​ព្យុ​ង​យ៉ាង​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អូស្ត្រាលី ប្រសិនបើ​ប្រទេស​នោះ​ពុំ​កែប្រែ​នយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាងជើង ហើយ​បន្ត​ដើរ​តាម​មាគ៌ា...
មហាអំណាចយក្សចិនអបអរសាទរ ខណៈ រុស្សុី-អាមេរិច ត្រូវគ្នា សង្ស័យតែរៀបចំផែនការកម្ទេចកូរ៉េខាងជើង…... ចិនប្រកាស «ស្វាគមន៍ចំពោះទំនាក់ទំនងប្រសើរឡើង អាមេរិក-រុស្ស៊ី» ដែលជាដំណឹងល្អសម្រាប់ពិភពលោក ! ខណៈដែលគ្រប់គ្នាកំពុងតែក្រឡេកមើលមិនដាក់ភ្នែក លើបញ្ហា កូរ៉េខាងជើងនោះ ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក បានងាកទៅរក ភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីដំណើរទស្សនកិច...
error: Content is protected !!